មជ្ឈមណ្ឌលPorsche ភ្នំពេញប្រកាសពីការបន្ថែមជូនកញ្ចប់optionsប្រណីតដើម្បីជាការស្វាគមន៍ខណៈពេលផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី

មជ្ឈមណ្ឌលPorsche ភ្នំពេញប្រកាសពីការបន្ថែមជូនកញ្ចប់optionsប្រណីតដើម្បីជាការស្វាគមន៍ខណៈពេលផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី

មជ្ឈមណ្ឌលPorsche ភ្នំពេញប្រកាសពីការបន្ថែមជូនកញ្ចប់optionsប្រណីតដើម្បីជាការស្វាគមន៍ខណៈពេលផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី

ការដាក់តាំងបង្ហាញនៅផ្សាទំនើបអ៊ីអនសែនសុខ និង រីករាយពិធីបុណ្យចូលឆ្នាំចិន

មជ្ឈមណ្ឌលPorsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការផ្លាស់ប្តូរទីតាំងទៅកាន់មហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងខែ  មីនា ឆ្នាំ2021នេះ។ អគារថ្មីនៃមជ្ឈមណ្ឌលPorsche មានទីតាំងនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន និងតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។មជ្ឈមណ្ឌលPorsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការផ្លាស់ប្តូរទីតាំងទៅកាន់មហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងខែ  មីនា ឆ្នាំ2021នេះ។ អគារថ្មីនៃមជ្ឈមណ្ឌលPorsche មានទីតាំងនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន និងតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។

អ្នកស្រី ស្រស់ ចរិយា នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ បានមានប្រសាសន៍ថា “យើងមានភាពជឿជាក់ថាទីតាំងថ្មីនឹងបង្កើនភាពងាយស្រួលជូនអតិថិជន ព្រោះថាវាមានទីតាំងនៅក្បែរទីប្រជុំជន រួមផ្សំនឹងអគារថ្មីដែលមានការអភិវឌ្ឍជាងមុន។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ គឺជាការចាប់ផ្តើមបើកទំព័រថ្មី ហើយយើងខ្ញុំនឹងនាំចូលម៉ូដែលថ្មីៗកម្មវិធីបើកបរដ៏សប្បាយ ជូនអតិថិជន និងអ្នកគាំទ្រPorsche នៅកម្ពុជា”។

ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីនេះ មជ្ឈមណ្ឌលPorsche ភ្នំពេញ ក៏បានប្រកាសពីការបន្ថែមកញ្ចប់optionsប្រណីតទៅលើរថយន្ត Porsche  Panamera, Cayenne និងMacan ពីលើoption ស្តង់ដារដែលមានរួចជាស្រេចក្នុងរថយន្ត ហើយអតិថិជនក៏អាចចាប់ផ្តើមបញ្ជារទិញរថយន្តស៊េរី2021ពីពេលឥឡូវនេះផងដែរ។

លោក ឆយ ម៉េងលាង ប្រធានគ្រប់គ្រងផ្នែកលក់ បានបន្ថែមថា “យើងខ្ញុំបានបន្ថែមoption រហូតទៅដល់12មុខ សម្រាប់កញ្ចប់options ប្រណីតនេះ ដែលធ្វើអោយរថយន្តរបស់យើងកាន់តែមានភាពលេចធ្លោ និងប្រណីតជាងរថយន្តដទៃ ហើយកញ្ចប់options ប្រណីតនេះ មានសម្រាប់តែទីផ្សារកម្ពុជាប៉ុណ្ណោះ”  ។

លើសពីនេះទៅទៀត ការរចនាតុបតែងបន្ថែមទៅលើរថយន្តPorsche តាមក្តីស្រម៉ៃរបស់អតិថិជន គឺស្ទើរតែគ្មានដែនកំណត់។ អតិថិជនអាចធ្វើការជ្រើសរើសពណ៌ខាងក្រៅ ខាងក្នុង ដោយមើលគម្រូពណ៌ថ្មីៗដែលមានដាក់បង្ហាញ ជ្រើសរើសប្រភេទស្បែក និងបង្កើតរថយន្តPorsche នោះអោយកាន់តែមានភាពប្រណីតជាមួយអ្នកជំនាញផ្នែកផលិតផលរបស់Porsche។

ទីតាំងថ្មីនេះ ក៏នឹងមានបង្ហាញជូនរថយន្តដែលក្នុងស្តុកស្រាប់ ហើយអតិថិជនអាចធ្វើការចូលមើលរថយន្តបានយ៉ាងងាយស្រួលតាមរថយន្ត គេហទំព័រ ឬ អគារតាំងបង្ហាញបែបនិមិត្ត https://dealer.porsche.com/cambodia/virtual-showroom ដែលផ្តល់ជូនព័ត៌មាន ប្រូម៉ូសិន និងកម្មវិធីថ្មីៗ ក៏ដូចជាធ្វើការណាត់ជួបបើកបរសាកល្បង ឬយករថយន្តមកធ្វើសេវាកម្មនានា។

ដើម្បីទំនាក់ទំនងផ្ទាល់ជាមួយក្រុមការងារនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ សូមទាក់ទងទៅកាន់លេខទូរសព្ទ 012-901-911 ឬផ្ញើរអ៊ីមែលទៅកាន់ info@porsche-cambodia.com