ផ្នែកសេវាកម្ម

ជួបជាមួយអ្នកជំនាញ!

មជ្ឈមណ្ឌល Porsche ភ្នំពេញ គឺជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មដែលទំនើប និងឈានមុខគេបំផុតក្នុងប្រទេលកម្ពុជា ជាមួយនិងទីតាំងធំទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ ប្រកបទៅដោយផាសុខភាព នៅលើផ្ទៃក្រឡាដី 700ម៉ែត្រការ៉េ​។​ មជ្ឈមណ្ឌលយើងខ្ញុំគឺជាកន្លែងតែមួយដែលផ្តល់ជូននូវសេវាកម្មថែទាំ និងជួសជុលកោ្រយការលក់ គ្រឿងលម្អ និងសម្អាត (Tequipment) គ្រឿងតុបតែងរថយន្ត (Porsche Driver's Selection) និង គ្រឿងបន្លាស់សុទ្ធ។​ យើងខ្ញុំផ្តល់ជូននូវសេវាកម្មកំរិតស្តង់ដា ជូនទៅដល់ម្ចាស់រថយន្ត Porsche ទាំងអស់។

ប្រធានគ្រប់គ្រងផ្នែកសេវាកម្មដែលជាជនជាតិអាល្លឺម៉ង់ និងមានបទពិសោធន៍ការងារជាង20 ឆ្នាំជាមួយនឹងរថយន្ត Porsche ។ ជាមួយគ្នានេះដែរ ប្រធានរោងជាង និងគ្រូបណ្តុះបណ្តាលបច្ចេកទេសរបស់យើង តែងតែទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងបញ្ជាក់លើសមត្ថភាពរបស់ពួកគាត់ យ៉ាងម៉ត់ចត់។ នេះគឺដើម្បីធានាថា អតិថិជនរបស់យើងនឹងទទួលបានបទពិសោធន៍សេវាកម្មល្អបំផុត និងទទួលបានអារម្មណ៍រីករាយចំពោះរថយន្តរបស់ពួកគេ និងមានទំនុកចិត្តខ្ពស់មកលើយើងខ្ញុំ។